នាយ​ហុងដា ​​ត្រៀម​ធ្វើបុណ្យខួប​១០០​ថ្ងៃ​ ខណៈ​ធាតុ​តម្កល់​ទុកនៅ​វត្ត​មិន​ទាន់​មាន​ចេតិយ


រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​អឿ​ន សុខា ហៅ​នាយ​ហុងដា ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​សព​ភរិយា​របស់​នាយ ។
នាយ​ហុងដា តែងតែ​បង្ហោះ​សារ​សម្តែង​ក្តី​នឹករលឹក​ដល់​ភរិយា​ដែល​លាចាក​គ្មាន​វិល​វិញ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ។ តារា​កំប្លែង​ហុងដា​លើក​ឡើង​ថា ជិត​ដល់​ខួប​១០០​ថ្ងៃ​ភរិយា​ដែល​បាន​ចែក​ឋាន​ហើយនឹង​រៀបចំ​ពិធីបុណ្យ​នៅ​វត្ត​ទួល​សង្កែ​។ កម្មវិធី​បុណ្យ​នេះ​នៅ​ខែសីហា ។ ការ​រៀបចំ​ពិធីបុណ្យ​ដើម្បី​ឧទ្ទិស​ដល់​ភរិយា​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​នាង​បាន​ទៅ​កាន់​សុគតិភព​ស្ងប់​អារម្មណ៍ ។
នាយ​ហុងដា រំឭក​ថា អំឡុង​ពេល​ធ្វើ​បុណ្យសព​ប្រពន្ធ​នៅ​វត្ត មាន​សប្បុរសជន​ជា​ច្រើន​ជួយ​ឧបត្ថម្ភ ហើយ​នាយ​បាន​សេសសល់​ប្រាក់​មួយ​ចំនួន​ដោះបំណុល​ធនាគារ និង​នៅ​សល់​ខ្លះ​ទៀត​សង​គេ​ប្រមាណ​មួយ​ឆ្នាំ​ទៀត​ទើប​ដាច់ ។
នាយ​ហុងដា​ឱ្យ​ដឹងផង​ដែរ​ថា​កាលពី​ពេល​កន្លង​មក​នាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ធ្វើ​ឱ្យ​រថយន្ត​កូ​រ៉ូ​ឡា​រប​ស់នាយដែល​ចាស់​ផង​នោះ​ខូចខាត​ត្រូវ​ជួសជុល​អស់​ជិត​២០០០​ពាន់​ដុល្លារ ប៉ុន្តែ​ព័ត៌មាន​នេះ​នាយ​មិន​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊​៊ុ​ក​ទេ​ខ្លាច​គេ​ថា​ចង់​សុំ​នេះ​សុំ​នោះ ទើប​ចេះ​តែ​លាក់បាំង​រហូត​មក​ទល់​ពេល​នេះ ។
ធាតុ​របស់​ភរិយា​នាយ​ហុងដា​តម្កល់​ទុក​នៅ​វត្ត​មិន​ទាន់​បាន​សង់​ចេតិយ​ដាក់​តម្កល់​ទេ ដ្បិត​នាយ​ហុងដា​ថា​ត្រូវ​ចំណាយ​ច្រើន ដូច្នេះ​នាយ​ត្រូវ​សន្សំ​លុយ​សិន ។
នាយ​ហុងដា​សង្ឃឹមថា​សិល្បករ និង​មហាជន​នឹង​ចូលរួម​បុណ្យខួប​១០០​ថ្ងៃ​របស់​ភរិយា​នាយ ៕
នាយ​ហុងដា​​ត្រៀម​ធ្វើបុណ្យខួប​១០០​ថ្ងៃ​ ខណៈ​ធាតុ​តម្កល់​ទុកនៅ​វត្ត​មិន​ទាន់​មាន​ចេតិយ
តារា​កំប្លែង​លោក​អឿ​ន សុខា ហៅ​នាយ​ហុងដា ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​សព​ភរិយា​របស់​នាយ
នាយ ហុងដា ផ្តល់បទសម្ភាស

នារីៗយើង បើចង់ទៅវះកាត់កែដើមទ្រូងនៅកូរ៉េ ដឹងថាត្រូវចំណាយអស់ប៉ុន្មានអត់?


កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក ហើយក៏ជាកន្លែងដែលមិត្តនារីៗប្រាថ្នាចង់ទៅផងដែរ។
ទីក្រុងសេអ៊ូលប្រជុំទៅដោយកន្លែងវះកាត់កែសម្ផស្ស ដែលមានប្រសិទ្ធភាពខ្ពស់ និងអាចបំពេញចិត្តអតិថិជន បានគ្រប់តម្រូវការ យ៉ាងល្អឥតខ្ចោះផងដែរ។ បន្ថែមពីនេះ ក៏មានមនុស្សមិនតិចនាក់នោះទេ ដែលបានទៅកែសម្ផស្ស នៅប្រទេសកូរ៉េ។ ប៉ុន្តែការជ្រើសរើស មកកែសម្ផស្សនៅទៅទីនេះ ក៏មិនមែនថោកប៉ុន្មាននោះដែរ។
ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក
ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក
យ៉ាងណាមិញ បើយោងតាមប្រភពមួយ បានឲ្យដឹងថា គ្លីនិកកែសម្ផស្សនៅកូរ៉េ ស្ទើរតែពាក់កណ្តាលទៅហើយ ដោយពួកគេបានគិតថ្លៃកែសម្ផស្សពីជនបរទេស ថ្លៃជាង២ដង ធៀបទៅនឹងប្រជាជនកូរ៉េផ្ទាល់។
មុខមុនកែសម្ផស្ស និងក្រោយកែសម្ផស្ស
តួយ៉ាង បើអ្នកចង់វះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន សម្រាប់ប្រជាជនកូរ៉េចំណាយអស់ ៥,៨៧០ដុល្លារ ដោយឡែកសម្រាប់ជនជាតិផ្សេង (បរទេស ឬក៏ជនជាតិអាស៊ី មិនមែនជា ជនជាតិកូរ៉េ)  ត្រូវចំណាយគុណនឹង២ ពោលគឺត្រូវចំណាយអស់ ១មឺុនដុល្លារឯណោះ។
មុនកែដើមទ្រូង និងក្រោយកែដើមទ្រូង
សម្រាប់តម្លៃគុណនឹង២ ទៅលើអតិថិជនក្រៅស្រុកនេះ គឺខាងកែសម្ផស្សបានប្រាប់ឲ្យដឹងថា គឺដោយសារតែបានរួមបញ្ចូលទាំង សេវាកម្មស្នាក់នៅអំឡុងពេលព្យាបាល ជួលអ្នកបកប្រែ និងប្រើពេលវេលាច្រើនក្នុងការមើលថែផងដែរ
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?  
មុខក្រោយពីវះកាត់ថ្មីៗ


មុខមុនកែសម្ផស្ស និងក្រោយកែសម្ផស្ស

វិធីសាស្រ្តធ្វេីអោយប្ដីរបស់ខ្លួនខ្លាយជាកំំពូលដៃគូរាត្រី


សួរស្ដីសុភាពនារីទាំងអស់ខ្ញុំសូមចែករំលែកមតិរបស់ខ្ញុំទៅលើខ្សែដៃជំនួយថាមពល។ខ្ញុំសូមចាប់ផ្ដើមជាមួយប្រវត្តបន្តិច។​ខ្ញុំជឿថាអ្នកទាំងអស់គ្នាច្បាស់ជាយល់​ពីអារម្មណ៍​ដែល​ខ្វះខាតសកម្មភាពផ្លុវភេទហើយ។ ខ្ញុំយល់ច្បាស់ណាស់។ ព្រោះ​ស្វាមីរបស់ខ្ញុំមានបញ្ហាខ្លះៗ​ត្រង់ចំណុចនេះ។ គាត់មានការងារដែលត្រូវធ្វើការងារខ្លាំង ហើយជាញឹកញាប់​គាត់ត្រឡប់មកផ្ទះវិញកណ្តាលយប់ និង​ហត់នឿយអស់កម្លាំង។ ពិតណាស់ គិត​មិន​សូវគិតដល់រឿងរួមភេទនោះឡើយ ហើយបើសិនជា​យើង​ធ្វើ គឺគ្រាន់តែ​ធ្វើដើម្បីតែធ្វើប៉ុណ្ណោះ ពោលគឺ​ធ្វើរហ័ស និងគ្មានភាពរីករាយឡើយ។ ខ្ញុំតែងតែគិត​រហូតមកថា​ការរួមភេទ​មិនមែនជា​ចំណុចសំខាន់​នៅក្នុង​ទំនាក់ទំនងស្នេហានោះទេ។ រហូតដល់​ពេល​ខ្ញុំ​ផ្ទាល់ភ្នែក​គ្រប់យ៉ាង​ប្រេះស្រាំ​ដោយសារតែគ្មានវា។ អាពាហ៍ពិពាហ៍របស់យើង​ស្ថិតក្នុងស្ថានភាពមិននឹងនរ :((( គ្រូពេទ្យបាន​បញ្ជាក់ថា​យើង​មិនមាន​បញ្ហា​ធ្ងន់ធ្ងរដែល​ដោះស្រាយមិនបាននោះទេ យើង​គ្រាន់តែត្រូវ​ចំណាយពេលវេលាជាមួយគ្នា​ឲ្យបានច្រើន និង​សម្រាក​ឲ្យបានគ្រប់គ្រាន់​។ ជារួម បញ្ហាស្ថិតនៅត្រង់​ភាពអស់កម្លាំង និងភាពសោះអង្គើយរបស់ស្វាមីខ្ញុំ។ ខ្ញុំបានចំណាយពេលវេលាជាច្រើន​ដើម្បីគិតថាត្រូវធ្វើដូចម្តេច ព្រោះ​អី​ទំនាក់ទំនង​របស់យើង​បាន​ដើរដល់​ចំណុច​ទាល់។ បន្ទាប់មក​ខ្ញុំបាន​សម្រេចចិត្ត (ទាំង​ក្តី​មន្ទិល) ទិញ​ខ្សែដៃជំនួយថាមពល XPower។ ហេតុអ្វីបានជាខ្ញុំមិនច្បាស់ក្នុងចិត្តបែបនេះ? ព្រោះ​ទោះបីឧបករណ៍​ធម្មតា​មួយ​ដែល​មានផ្ទុក​ផេះ​ភ្នំភ្លើង និង​ថ្មកែវ​ក្តី ក៏ខ្ញុំមិនបានគិតថា​វា​អាច​ផ្តល់​ប្រសិទ្ធភាពអ្វីដែរ។ អ្នក​មិនដឹងថា​ចុងក្រោយ​​ខ្ញុំភ្ញាក់ផ្អើលប៉ុណ្ណាទេ (នេះ​គឺជា​ភស្តុតាងមួយ​ដែល​របស់ថ្មី និងការ​អភិវឌ្ឍថ្មីមានប្រសិទ្ធភាព)! លទ្ធផល​គឺអស្ចារ្យខ្លាំងណាស់! ខ្សែដៃនេះ​ធ្វើ​គ្រប់យ៉ាង​តាមការ​រំពឹងទុក ពោលគឺគ្រប់យ៉ាង​ដែល​គេ​បកស្រាយ​នៅលើ​គេហទំព័រ។ គ្រាន់តែពាក់ខ្សែដៃ​នេះ​ពីរបីសប្តាហ៍វា​បាន​ផ្លាស់ប្តូរ​ជីវិតស្វាមីខ្ញុំទាំងស្រុង។ គាត់ដើរពើងទ្រូង និង​បាន​ចងចាំ​ពីអារម្មណ៍​សម្រាប់ខ្ញុំ។ ឥឡូវនេះ ពេលមកដល់​ផ្ទះ​ពី​ធ្វើការ គាត់​លែង​​គេង​ភ្លាមៗទៀតហើយ គឺគាត់​មក​រួមរ័កជាមួយខ្ញុំសិន :)) និយាយការពិតទៅចុះ ពេលខ្លះ​ខ្ញុំចង់សុំគាត់សម្រាក :))) ហើយ​របស់ដែល​ជួយពួកយើង​នោះគឺ​ខ្សែដៃជំនួយថាមពល XPower! ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាសាកល្បង។ ខ្ញុំជឿជាក់ថា​ខ្សែដៃនេះ​នឹង​ជា​ការសង្គ្រោះ​ពិតៗ (និងជា​របកគំហើញ!) សម្រាប់​នារីៗ និង​ដៃគូស្នេហា

បវរកញ្ញាពិភពលោកឆ្នាំ២០១៦ មកហ្សបភីងនៅហាង POSH ដែលលក់ផលិតផលមកពីសិង្ហបុរី


ភ្នំពេញ៖បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រ កញ្ញា អេនជីឡា បូនីឡា(Angela Bonilla) បានអញ្ជើញមកទស្សនកិច្ចនិងធ្វើសកម្មភាពមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១១ដល់២៤ខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណងស្វែងយល់អំពីវប្បធម៌ និងសង្គមកម្ពុជា។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅកម្ពុជា បវរកញ្ញាពិភពលោករូបនេះ បានអញ្ជើញមកហ្សបភីងនៅហាង POSH ដែលមានទីតាំងស្ថិតនៅជិតផ្សារទំនើបសូរិយា តាម បណ្តោយ ផ្លូវ១៥៤ (ជាប់ក្រុមហុន Metfone) កាលពីរសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧។
POSH ជាហាងលក់សម្លៀកបំពាក់ កាបូប & ស្បែកជើង នារីដ៏ល្បីតាំងពីឆ្នាំ ២០០៨ ដែលបាននាំសម្លៀកបំពាក់ប្រេនម៉ាក អាយអូរ៉ា (IORA) រ៉ូបដ៏ស្រស់ស្អាត ម៉ាក MOONRIVER និងស្បែកជើង ម៉ាកហ៊ីតវ៉េវ ( HEATWAVE )។ 
កញ្ញា អេនជីឡា បូនីឡា(Angela Bonilla) ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ
ក្នុងកំឡុងពេលនោះ ហាងPOSH ដែលទិញប្រែននែមពីសិង្ហបុរីបានរៀបចំពិធីទទួលស្វា គមន៍យ៉ាងកក់ក្តៅនិងយ៉ាងរាក់ទាក់ជូនបវរកញ្ញា អេនជីឡា បូនីឡានិងទទួលស្វាគមន៏អតិថិជនផង ដែរ។
ភ្ញៀវកិត្តិយសទាំងអស់អាចមានឱកាសថតរូបអនុស្សាវរីយ៍ជាមួយបវរកញ្ញាពិភពលោកព្រម ទាំងមានបំរើ អាហារសំរន់ និង ភេសជ្ជៈផងដែរ។
សកម្មភាពកញ្ញាអេនជីឡា បូនីឡាថតរូបជាមួយអតិថិជន
ក្នុងឱកាសនេះដែរ តារាភាពយន្តជើងចាស់ លោកស្រី ឌី សាវ៉េត ក៏បានចូលរួមក្នុងពិធីស្វាគមបវរកញ្ញា អេនជីឡា បូនីឡាផងដែរ។ 
សកម្មភាព អ្នកស្រី ឌី សាវ៉េត កំពុងដើរមើលសម្លៀកបំពាក់ក្នុងហាង POSH
លោកស្រី សេង ពុទ្ធារី សហស្ថាបនិករបស់ POSH បានមានប្រសាសន៍ ថា« នេះ ជាកិត្តិយសនិងមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហាង HEATWAVE ដែលបានទទួលស្វាគមវត្តមានបវរកញ្ញាពិភពលោក»៕
លោកស្រី សេង ពុទ្ធារី សហស្ថាបនិករបស់POSH
លោកស្រី សេង ពុទ្ធារី សហស្ថាបនិករបស់POSH និងស្វាមី
លោកស្រីបានបន្តថា« វត្តមានកញ្ញាអេនជីឡា បូនីឡា នឹងជួយផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកជាពិសេសអំពីវប្បធម៌និងការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងហាងលក់ផលិតផលល្បីៗ»៕
សកម្មភាពកញ្ញាអេនជីឡា បូនីឡា ដើរមើលសម្លៀកបំពាក់ក្នុងហាង POSH
សកម្មភាពកញ្ញាអេនជីឡា បូនីឡា ដើរមើលស្បែកជើងក្នុងហាង POSH

អីក៏ដូចគ្នាម្ល៉េះ! តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក គ្មានឈ្នះបានលុយអីមួយរៀល


ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងកំពុងមានប្រជាប្រិយភាព៣រូប របស់ផលិតកម្មរស្មីហង្សមាស បានបង្ហាញវត្តមាន ក្នុងកម្មវិធីប្រឡងល្បែងសមត្ថភាពប្រាក់លាន ល្បីកក្រើកលើពិភពលោក គឺកម្មវិធី Don't Lose the Money Cambodia របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV។
ក្នុងនោះផងដែរ តារាចម្រៀងកញ្ញា សាន ស្រីឡៃ បានចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ កាលពីសប្តាហ៍ទី២, កញ្ញា ឈិន ម៉ានិច នៅសប្តាហ៍ទី ៤ និងកញ្ញា រ៉េត ស៊ូហ្សាណា នៅសប្តាហ៍ទី៥។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តារាចម្រៀងស្រីទាំង៣ដួង ទទួលបានលទ្ធផល ដូចៗគ្នា ស្មើដៃគ្នាតែម្តង គឺថា គ្មាននរណាម្នាក់អាចយកប្រាក់លានត្រលប់ទៅផ្ទះវិញបានទេ។
ដូច្នេះ កុំភ្លេចរងចាំទស្សនា កម្មវិធី Don't Lose the Money Cambodia នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ទាំងអស់គ្នា ថាតើនៅសប្តាហ៍ក្រោយៗទៀត នឹងមានវត្តមានតារាល្បី និងបងប្អូនណាខ្លះចូលរួម ហើយរងចាំទស្សនាថាតើ ពួកគាត់អាចយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រលប់ទៅផ្ទះវិញបានដែរឬទេ៕
កម្មវិធី Don't Lose the Money Cambodia មានតែនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV មួយប៉ុណ្ណោះ!!!
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ៣រូប ចូលលេងកម្មវិធីលំដាប់ពិភពលោក

នៅពេល ដួង ម៉ានិច គ្រងឈុតកូនក្រមុំ ឡើងដូចព្រះនាង (មានវីដេអូ)


ភ្នំពេញ៖ តួឯកស្រីក្នុងរឿង«ពស់កេងកង» កញ្ញា ដួង ម៉ានិច ជាតារាម្នាក់ ដែលមានទេពកោសល្យក្នុងការសម្ដែងខ្ពស់ មិនថាជាតួអង្គកាច ស៊ិចស៊ី ឬកម្សត់ គឺនាងបានធ្វើបានទាំងអស់។
ទីផ្សារការងាររបស់ ម៉ានិច សព្វថ្ងៃកំពុងតែមមាញឹក ដោយមានផលិតកម្មជាច្រើនទាក់ទងកញ្ញាឲ្យថត។ អ្វីដែលកាន់តែធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះ ម៉ានិច អាចបត់បែនការសម្ដែង របស់ខ្លួនគ្រប់ស្ថានភាព។
តែម្ដងនេះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញសម្រស់ខ្លួនក្នុងឈុតកូនក្រមុំ ហាក់ប្លែកខុសសព្វដង ជាមួយស្នាមញញឹម យ៉ាងស្រស់ស្អាត ក្នុងឈុតកូនក្រមុំប្រៀបដូចព្រះនាង៕
ចង់ដឹង ម៉ានិច ស្រស់ស្អាតយ៉ាងណា ក្នុងឈុតកូនក្រមុំមួយនេះ ទស្សនាវីដេអូទាំងអស់គ្នា! 
តារាសម្ដែង ដួងម៉ានិច ក្នុុងឈុតកូនក្រមុំ
តារាសម្ដែង ដួងម៉ានិច ក្នុុងឈុតកូនក្រមុំ
តារាសម្ដែង ដួងម៉ានិច ក្នុុងឈុតកូនក្រមុំ

ព្រឹកនេះ ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាគូស្នេហ៍ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង! (មានវីដេអូ)


ភ្នំពេញ៖ នៅថ្ងៃនេះ តារាសម្តែងស្រីជើងចាស់ នៅក្នុងពិភពសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍ បានចាប់ដៃគ្នា ថតសម្អាងការទាំងព្រឹកតែម្តង ដែលបានធ្វើឱ្យអ្នកគាំទ្រ អ្នកនាងមានភាពសប្បាយរីករាយយ៉ាងខ្លាំង។
ជាពិសេស ក៏មានអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសើរថា អ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់ នៅពេលស្លៀកសម្លៀកបំពាក់ក្នុងពិធីមង្គលការដូច្នេះ។ 
មិនតែប៉ុណ្ណោះពួកគេក៏បានជូនពរឱ្យតារាសម្តែងល្បីឈ្មោះអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាគូស្នេហ៍ ឆាប់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕
តោះចង់ដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ថតសម្អាងការសមជាមួយគ្នាខ្លាំងប៉ុណ្ណានោះ យើងមកទស្សនាវីដេអូ Live នៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅព្រឹកនេះទាំងអស់គ្នា៖
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង

បទថ្មី «ប្រាសាទខ្មែរ» ពីសំណាក់ ពេជ្រ សោភា និង Step ស្ដាប់​ហើយ​ធ្វើឲ្យ​កូនខ្មែរ​ចងចាំ និងភ្ញាក់ខ្លួន (មានវីដេអូ)


(ភ្នំពេញ)៖ បទថ្មី «ប្រាសាទខ្មែរ» ដែលជាការបកស្រាយរួមគ្នា រវាង តារាចម្រៀង ពេជ្រ សោភា និង Step គឺជាបទ Original Song បានបន្លឺឡើង យ៉ាងកក្រើក នៅលើឆាកដ៏អស្ចារ្យ ក្នុងកម្មវិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើង នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈដែលមានមហាជនជាច្រើន បាននាំគ្នាហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ពេញកន្លែងប្រារព្ធពិធី។ បទនេះ ហាក់បីដូចជា បានធ្វើឲ្យកូនខ្មែរត្រូវតែចងចាំ ថែរក្សា និងភ្ញាក់ខ្លួនឡើង ដើម្បីចូលរួមទាំងអស់គ្នា យល់ពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ មិនអាច់កាត់ថ្លៃបានទាំងអស់នេះ។
បទចម្រៀងថ្មី «ប្រាសាទខ្មែរ» បានផ្ដោតអត្ថន័យសំខាន់ទៅលើប្រាង្គប្រាសាទខ្មែរថា ពិតជាល្អគន់ ស្រស់ស្អាត បង្ហាញពីស្នាដៃដ៏ល្អឯក របស់បុព្វបុរសខ្មែរ នាសម័យដើម មិនអាចកាត់ថ្លែបាន ហើយក្នុងនាមជាកូនខ្មែរទាំងអស់ មានមោទនភាពជាអនេក ដែលបានកើតមកជាកូនខ្មែរ លើទឹកដីអច្ឆរិយៈ នៃទឹកដីខ្មែរសុវណ្ណភូមិនេះ។
បទនេះផងដែរ ក៏មានបំណងចង់ឲ្យកូនខ្មែរទាំងឡាយ បានស្គាល់យល់ដឹងកាន់តែច្បាស់ អំពីសម្បតិ្តវប្បធម៌ដ៏មានតម្លៃ ជួយលើកស្ទួយ តម្កើង និងចេះថែរក្សាឲ្យបានគង់វង្ស ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយៗទៀត បានដឹងកាន់តែច្បាស់ ពីតម្លៃ សោភ័ណភាពនៃកេរ្តិ៍មរតកវប្បធម៌ នៃប្រាង្គប្រាសាទទាំងនោះ។
គួររំឭកថា តារាចម្រៀង ពេជ្រ សោភា និង Step បច្ចុប្បន្ននេះ កំពុងតែមានសន្ទុះខ្លាំង ដោយទទួលបានការគាំទ្រ ពីប្រិយមិត្ត ពិសេសនៅតាមបណ្ដាញសង្គម Facebook បន្ទាប់ពីពួកគេទាំងពីរ បានចាប់ដៃគូជាមួយគ្នា ហើយរាល់បទចម្រៀង ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះ ក៏មានការគាំទ្រមិនធម្មតាដែរ ពិសេស គឺកាលពីអំឡុង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
បទថ្មី «ប្រាសាទខ្មែរ» ពីសំណាក់ ពេជ្រ សោភា និង Step ស្ដាប់​ហើយ​ធ្វើឲ្យ​កូនខ្មែរ​ចងចាំ និងភ្ញាក់ខ្លួន
ប្រភព : Khmerload

សូម្បីតែ វី ឌីណែត ក៏និយាយពី សុគន្ធកញ្ញា ដែរ បើចេញទង្វើម្លឹងៗ ​(មានវីដេអូ)


ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា តែងតែត្រូវគេសរសើរ ពីចរិតរបស់កញ្ញា ដែលជាតារាម្នាក់ រួសរាយ និង មិនចេះប្រកាន់ខ្លួន។ មិនតែប៉ុណ្ណោះ រូបនាង​ ក៏តែង បង្ហាញក្តីស្រលាញ់​ និងភាពយកចិត្តទុកដាក់ ជាមួយនឹង តារារួមផលិតកម្ម ផងដែរ បើទោះបី តារានោះ ជាតារាទើបប្រឡូកសិល្បៈក៏ដោយ។
កាលពីមួយម៉ោងមុននេះ តារាចម្រៀង វី ឌីណែត បានបង្ហោះវីដេអូខ្លី តែមានអត្ថន័យជ្រាលជ្រៅ ដែលឃើញ កញ្ញា សុគន្ធកញ្ញា ជួយ​រៀបចំកន្សែងពានា ឲ្យនាង ដើម្បី មើលទៅឲ្យសាកសមជាមួយនឹង អាវប៉ាក់។
ក្នុងនោះ កញ្ញា វី ឌីណែត បានសរសេរថា «Background ដូចមិនសូវជាល្អទេតែអត់សំខាន់អ្វីដែលសំខាន់គឺ Idolអូនចិត្តល្អអរគុណដែលបានជួយអូនណាidol ហើយបើល្អម្លឹងៗមិនអោយគេស្រលាញ់មិចហា»។
ទាំងនេះ មិនមែនជាការសម្តែង​ តែជាទឹកចិត្ត និងទង្វើដ៏ល្អ របស់កញ្ញា សុគន្ធកញ្ញា ទៅលើតារារួមផលិតកម្ម ដូចជា កញ្ញា វី ឌីណែត៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?
តោះទស្សនាវីដេអូទាំងអស់គ្នា៖
សុគន្ធកញ្ញា និង កញ្ញា វី ឌីណែត

មិនធម្មតាYaya ត្រូវព្រះនាងមួយអង្គ នៅថៃ ព្រះរាជទាន រ៉ូបដ៏ស្រស់ស្អាតបំផុត សម្រាប់ថតរឿងថ្មី!​


ថៃ៖ ពិតជាអស្ចារ្យណាស់ សម្រាប់កំពូលតារាសម្តែងដ៏ល្បី Yaya ត្រូវព្រះនាងមួយអង្គ របស់ប្រទេសថៃ ប្រោសព្រះរាជទាន នូវរ៉ូបដ៏ស្រស់ស្អាតមួយ។
កាលពីម្សិលមិញ នៅក្នុងគណនីអ៊ីនស្តាក្រាម របស់នាង Anne Thong ដែលជាអ្នកដឹកនាំរឿងថ្មី «The Crown Princess» បានបង្ហោះរូប និងសារ ដែលបានឲ្យដឹងថា មានព្រះនាងមួយអង្គ ជាខ្សែរាជវង្សរបស់ប្រទេសថៃ ប្រោសព្រះរាជទាន នូវរ៉ូបពណ៌ផ្កាឈូក​ និងជាម៉ាកល្បី សម្រាប់Yaya ដើម្បីថតក្នុងរឿងភាគថ្មី «The Crown Princess»ជាមួយនឹង លោក Nadech Kugimiya។
អាចនិយាយបានថា ពិតជាមានសំណាង និងមានកិត្តិយសណាស់ សម្រាប់នាង Yaya Urassaya៕
ចង់ដឹងរ៉ូបមួយនោះ ស្រស់ស្អាតប៉ុណ្ណា តោះទៅមើលទាំងអស់គ្នា៖
តារាសម្តែងស្រី Yaya
តារាសម្តែងស្រី Yaya
តារាសម្តែងស្រី Yaya
តារាសម្តែងស្រី Yaya ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត
តារាសម្តែងស្រី Yaya ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត
តារាសម្តែងស្រី Yaya ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត
រ៉ូបពណ៌ផ្កាឈូកដ៏ស្រស់ស្អាត

តារាអនឡាញស្រីម្នាក់នេះ ទម្លាយពីរឿងវេទនា ពេលកើតមក ដើមទ្រូងធំហួសមាឌ!


កូរ៉េខាងត្បូង៖ នាង Lee Seulie ត្រូវបានប្រិយមិត្តកូរ៉េជាច្រើនស្គាល់នាង តាមរយៈកម្មវិធីផ្សាយផ្ទាល់នៅលើអនឡាញ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង។
យ៉ាងណាមិញ នាង Lee Seulie តារាអនឡាញល្បីឈ្មោះ ចំពោះរូបសម្រស់ស្រស់ស្អាត ព្រមជាមួយនឹងចង្កេះតូច ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ខ្លាំងជាងគេនោះគឺ ដើមទ្រូងដ៏ធំហួសមាឌទំហំទៅដល់ F-Cup តែម្តង។
នាង Lee Seulie តារាអនឡាញល្បីឈ្មោះចំពោះរូបសម្រស់ស្រស់ស្អាត ព្រមជាមួយនឹងរាងរៅចង្កេះតូច រួមនឹងដើមទ្រូងដ៏ធំហួសមាឌទំហំ F-Cup
ហើយថ្មីៗនេះផងដែរ ខណៈពេលកំពុងផ្សាយផ្ទាល់ នាង Seulie ក៏បានបង្ហើបថា នាងព្យាយាមយ៉ាងលំបាកណាស់ ដើម្បីរក្សារូបរាង និងទំហំរបស់វា ប៉ុន្តែវាក៏មានផលពិបាកច្រើនដែរ ដោយសារតែដើមទ្រូងរបស់នាងធំ និងធ្ងន់ពេក។
ខាងក្រោមនេះគឺជាការលើកឡើងរបស់នាង៖
«ខ្ញុំមិនអាចធ្វើអ្វីបានជាច្រើនយ៉ាងដូចជា រត់ឬក៏លោត ពីព្រោះតែវា(ដើមទ្រូង)លោតចុះលោតឡើង ពិតជាធ្ងន់ខ្លាំងមែនទែន។»
ខណៈពេលកំពុងផ្សាយផ្ទាល់ នាង Seulie ក៏បានបង្ហើបពីពិបាកពេលបានដើមទ្រូងធំ
លើសពីនេះ សូម្បីតែពេលនាងគេងផ្អៀង ធ្វើកាយវិការដើម្បីហាត់យូហ្គា ដើមទ្រូងរបស់នាងក៏បានមកផ្នែកមួយចំហៀងទៀត ធ្វើឲ្យពិបាកគ្រប់គ្រងមែនទែន។ ហើយអ្វីដែលជាផលពិបាកទៀតនោះ គឺនាងពិបាករកអាវក្នុងដែល ត្រូវជាមួយនឹងដើមទ្រូងរបស់នាងតែម្តង ដោយសារតែ ទំហំដើមទ្រូវរបស់នារីកូរ៉េជាទូទៅ គឺមានទំហំតូចៗ។
«ពួកគេបានផលិតអាវក្នុង ស្រស់ស្អាត និងគួរឲ្យទាក់ទាញជាច្រើន ប៉ុន្តែពួកគេមិនបានផលិតទំហំធំៗនោះទេ គឺពួកគេផលិតទំហំណា ដែលលក់ដាច់តែប៉ុណ្ណោះ» ។
នាង Lee Seulie តារាអនឡាញល្បីឈ្មោះ
ដូច្នេះហើយ​ ទើបមានផលវិបាកខ្លាំង ក្នុងការរកអាវក្នុងដែលស្អាតៗ និងល្មមជាមួយនឹងដើមទ្រូង។ ហើយពេលខ្លះ នាងសឹងតែដកដង្ហើម មិនចេញថែមទៀតផង ដោយសារតែអាវក្នុងរបស់នាង រឹបនឹងដើមទ្រូងរបស់នាងពេក ធ្វើឲ្យនាងស្ទើរដាច់ខ្យល់ម្តងៗផងដែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 
នាង Lee Seulie តារាអនឡាញល្បីឈ្មោះ
នាង Lee Seulie តារាអនឡាញល្បីឈ្មោះ