ថៃ៖ ថ្មីៗនេះរូបថតជាច្រើនសន្លឹករបស់ ប៊ូខាវ បានធ្វើឲ្យអ្នកគាំទ្រប្រដាល់ និងមហាជនមួយចំនួនមានការភ្ញាក់ផ្អើល ដោយសារកំពូលអ្នកប្រដាល់ថៃរូបនេះ តែងខ្លួនក្នុងឈុតជាតារាម៉ូដែល ដែលមើលទៅហាក់ប្លែកពីរាល់ដង នៅក្នុងឈុតកីឡាប្រដាល់។
គួរបញ្ជាក់ថា ស្ថិតក្នុងឈុតសម្លៀកបំពាក់បែបនេះ ប៊ូខាវ បានថតដើម្បីផ្សព្វផ្សាយនៅក្នុងកម្មវិធីជជែកម្សាន្តមួយរបស់ប្រទេសថៃ ក្នុងនោះក៏មានការចូលរួមពីតារាម៉ូដែល និងតារាចម្រៀងផងដែរ។
ក្រោយរូបថតទាំងនេះ ត្រូវបានចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ប៊ូខាវ គឺជាបុគ្គលលេចធ្លោជាងគេ ដោយសារតែ ប៊ូខាវ គឺជាអ្នកប្រដាល់ ប៉ុន្តែនៅពេលបានថតកម្មវិធីបែបនេះ ធ្វើឲ្យគេទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន និងអ្នកគាំទ្ររបស់ខ្លួន៕
តោះមកមើលរូបថត ប៊ូខាវ ទាំងអស់គ្នា៖








