Taew ឡើងឆាកស្រុកខ្មែរលេងឈុត «ព្រះម៉ែនាគី» អ៊ីចឹងម៉ង ស្នាមញញឹមវិញ មើលហើយចង់លង់


ភ្នំពេញ៖ កញ្ញា Taew Natapohn ដែលជាតួឯកស្រីនៅក្នុងរឿង «រាជនីស្តេចនាគ» បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាកាលពីព្រឹកមិញនេះ។ វត្តមានរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានភាពសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់មានអ្នកខ្លះបានទៅទទួលកញ្ញាដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថែមទៀតផង។
យ៉ាងណាមិញ វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ កញ្ញាបានបង្ហាញវត្តមាននៅក្នុងកម្មវិធី «គម្រប់ខួប២ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍PNN»។ វត្តមានរបស់កញ្ញាបានធ្វើឲ្យអ្នកចូលរួមនៅក្នុងកម្មវិធីនោះទាំងអស់ មានភាពរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញា Taew បានដើរមកលើឆាកជាមួយឈុតបែបបុរាណ ដែលជាឈុតនៅក្នុងរឿង «រាជនីស្តេចនាគ» ដែលកញ្ញាជាតួឯកផ្ទាល់ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។ 
លើសពីនេះ កញ្ញាក៏បានបង្ហាញពីភាពរីករាយ ដែលបានមកដល់ទឹកដីកម្ពុជា តាមរយៈស្នាមញញឹមរបស់កញ្ញា ដែលស្នាមញញឹមនោះ ពិតជាស្រទន់ មើលហើយចង់លង់តែម្តង៕
ចង់ដឹងថា កញ្ញា Taew ស្លៀកឈុតព្រះម៉ែនៅលើឆាកស្រុកខ្មែរ ពិតជាស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖


កញ្ញា Taew Natapohn ដែលជាតួឯកស្រីនៅក្នុងរឿង «រាជនីស្តេចនាគ»
កញ្ញា Taew បានដើរមកលើឆាកជាមួយឈុតបែបបុរាណ ដែលជាឈុតនៅក្នុងរឿង «រាជនីស្តេចនាគ»
ស្នាមញញឹមនោះ ពិតជាស្រទន់ មើលហើយចង់លង់តែម្តង
ស្នាមញញឹមនោះ ពិតជាស្រទន់ មើលហើយចង់លង់តែម្តង
កញ្ញា Taew Natapohn ដែលជាតួឯកស្រីនៅក្នុងរឿង «រាជនីស្តេចនាគ»
កញ្ញា Taew Natapohn និងលោក ឌី ឌី
វត្តមានរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានភាពសប្បាយរីករាយយ៉ាងខ្លាំង
  • វត្តមានរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានភាពសប្បាយរីករាយយ៉ាងខ្លាំង

Share this

Related Posts

Previous
Next Post »