ភ្នំពេញ៖ ពិធីការិនី ដែលមានមុខក្នុងកម្មវិធីធំៗជាច្រើន កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន បានសាងប្រជាប្រិយភាពខ្លាំងឡើង តាមរយៈទេពកោសល្យ និងសមត្ថភាពដែលខ្លួនឯងមាន។
ចំពោះវិស័យសិល្បៈវិញ ពិធីការិនីរូបនេះ បានចូលប្រឡូកមិនតិចឆ្នាំនោះទេ ក្នុងការកាន់មេក្រូឡើងឆាកវិញ គឺច្រើនសឹងរាប់មិនអស់។
ដោយឡែក ម្សិលមិញនេះ ពិធីការិនីស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បែរជាភ័យខ្លាចចំពោះមេក្រូ សម្រាប់ធ្វើការបកស្រាយបទចម្រៀងទៅវិញ ។
វាមិនមែនជាលើកដំបូងសម្រាប់ នីរ័ត្ន ក្នុងការឡើងឆាកនិយាយនោះទេ តែវាជាលើកទីមួយដែលកញ្ញា ឡើងបកស្រាយបទចម្រៀងផ្ទាល់ជូនមហាជនស្ដាប់ ទើបធ្វើឲ្យពិធីការិនីរូបនេះមានការភ័យ។
យ៉ាងណាមិញ ការផ្តល់កម្លាំងចិត្តពីហ្វេនៗ បានធ្វើឲ្យរូបនាង ទទួលបាននូវភាពជោគជ័យដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក នេះបើតាមសារដែលកញ្ញា បានបង្ហោះក្នុងបណ្ដាញសង្គម(IG)៕



