ភ្នំពេញ៖ តារាសម្តែងជើងចាស់ ធ្លាប់គ្រងតំណែងជាតួឯកស្រី កាច មកជាយូរណាស់មកហើយ អ្នកនាង ស្វែង សុជាតា បានឆក់យកប្រជាប្រិយភាពរបស់ខ្លួនមកវិញ ក្រោយបាត់មុខពីវិស័យសិល្បៈ មួយរយៈកាលកន្លងមក។
ដោយយើងឃើញថា មួយរយៈពេលខ្លីចុងក្រោយនេះ អ្នកនាង ស្វែង សុជាតា មានភាពកាក់កបយ៉ាងខ្លាំង នៅក្នុងការថតសម្អាងការល្បីៗនៅក្នុងស្រុក ហើយថែមទាំងទទួលបាននូវការសរសើរថា ស្រស់ស្អាតផងដែរ ពីអ្នកគាំទ្រ។


ដោយឡែក ការបាត់មុខរបស់អ្នកនាង ស្វែង សុជាតា នៅក្នុងពិភពសិល្បៈមួយរយៈនេះ គឺដោយសារតែអ្នកនាង បានទទួលរងអំពើហិង្សា ពីសំណាក់ស្វាមីវ័យក្មេងរបស់ខ្លួន ដែលជាអ្នកសច្ចំ និងមានមុខរបរជាគ្រូផ្សំឱសថបុរាណ មានឈ្មោះថា ថោង សុខុម អាយុ២៥ឆ្នាំ កាលពីប៉ុន្មានខែមុននេះ។
ទោះបីជាមានរឿងដូច្នេះកើតឡើងទៅលើតារាសម្តែងស្រីអ្នកនាង ស្វែង សុជាតា ក៏ដោយ ប៉ុន្តែកាលពីម្សិលមិញនេះ គេក៏បានឃើញរូបភាពមួយសន្លឹករបស់អ្នកនាង និងស្វាមី ថតរួមគ្នា បង្ហាញនូវភាពផ្អែមល្ហែមមិនធ្លាប់ឃើញពីមុនមក នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ទន្ទឹមនឹងនេះក៏មានការជូនពរ សូមឱ្យអ្នកនាង ស្វែង សុជាតា និងស្វាមី រួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខផងដែរ៕
ទស្សនារូបភាពនេះដូចខាងក្រោម៖





