កូរ៉េខាងត្បូង៖ នាង Lee Seulie ត្រូវបានប្រិយមិត្តកូរ៉េជាច្រើនស្គាល់នាង តាមរយៈកម្មវិធីផ្សាយផ្ទាល់នៅលើអនឡាញ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង។
យ៉ាងណាមិញ នាង Lee Seulie តារាអនឡាញល្បីឈ្មោះ ចំពោះរូបសម្រស់ស្រស់ស្អាត ព្រមជាមួយនឹងចង្កេះតូច ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ខ្លាំងជាងគេនោះគឺ ដើមទ្រូងដ៏ធំហួសមាឌទំហំទៅដល់ F-Cup តែម្តង។

ហើយថ្មីៗនេះផងដែរ ខណៈពេលកំពុងផ្សាយផ្ទាល់ នាង Seulie ក៏បានបង្ហើបថា នាងព្យាយាមយ៉ាងលំបាកណាស់ ដើម្បីរក្សារូបរាង និងទំហំរបស់វា ប៉ុន្តែវាក៏មានផលពិបាកច្រើនដែរ ដោយសារតែដើមទ្រូងរបស់នាងធំ និងធ្ងន់ពេក។
ខាងក្រោមនេះគឺជាការលើកឡើងរបស់នាង៖
«ខ្ញុំមិនអាចធ្វើអ្វីបានជាច្រើនយ៉ាងដូចជា រត់ឬក៏លោត ពីព្រោះតែវា(ដើមទ្រូង)លោតចុះលោតឡើង ពិតជាធ្ងន់ខ្លាំងមែនទែន។»

លើសពីនេះ សូម្បីតែពេលនាងគេងផ្អៀង ធ្វើកាយវិការដើម្បីហាត់យូហ្គា ដើមទ្រូងរបស់នាងក៏បានមកផ្នែកមួយចំហៀងទៀត ធ្វើឲ្យពិបាកគ្រប់គ្រងមែនទែន។ ហើយអ្វីដែលជាផលពិបាកទៀតនោះ គឺនាងពិបាករកអាវក្នុងដែល ត្រូវជាមួយនឹងដើមទ្រូងរបស់នាងតែម្តង ដោយសារតែ ទំហំដើមទ្រូវរបស់នារីកូរ៉េជាទូទៅ គឺមានទំហំតូចៗ។
«ពួកគេបានផលិតអាវក្នុង ស្រស់ស្អាត និងគួរឲ្យទាក់ទាញជាច្រើន ប៉ុន្តែពួកគេមិនបានផលិតទំហំធំៗនោះទេ គឺពួកគេផលិតទំហំណា ដែលលក់ដាច់តែប៉ុណ្ណោះ» ។

ដូច្នេះហើយ ទើបមានផលវិបាកខ្លាំង ក្នុងការរកអាវក្នុងដែលស្អាតៗ និងល្មមជាមួយនឹងដើមទ្រូង។ ហើយពេលខ្លះ នាងសឹងតែដកដង្ហើម មិនចេញថែមទៀតផង ដោយសារតែអាវក្នុងរបស់នាង រឹបនឹងដើមទ្រូងរបស់នាងពេក ធ្វើឲ្យនាងស្ទើរដាច់ខ្យល់ម្តងៗផងដែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?


