ថៃ៖ ពិតជារឿងមួយ ដែលគួរឱ្យរីករាយណាស់ សម្រាប់តារាសម្តែងស្រីនាង Margie Rasri ដែលកំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំ ដ៏ស្រស់ស្អាតរបស់អនាគតស្វាមីខ្លួន នៅក្នុងរយៈពេលដ៏ខ្លី មិនប៉ុន្មានខែទៀតខាងមុខនេះហើយ។
ប៉ុន្តែអ្វីដែលគួរឱ្យរំភើប និងភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះគឺ ក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់តារាស្រី Margie Rasri ទាំង៣នាក់នោះ គឺនឹងមានមិត្តសម្លាញ់នាង២នាក់ នឹងក្លាយខ្លួនទៅជាអ្នកកំដរកូនក្រមុំ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺតារាសម្តែងល្បីឈ្មោះនាង Mint Chalida និង Kimberley។
ទន្ទឹមនេះផងដែរ តារាសម្តែងស្រី Mint Chalida ក៏បានប្រាប់ថា នាងមានអារម្មណ៍សប្បាយរីករាយជាមួយ Kimberley ក្នុងការធ្វើជាមិត្តកំដរ ក្នុងពិធីរៀបការរបស់ Margie Rasri នៅពេលខាងមុខនេះ បើទោះបីជា ពួកគេធ្លាប់មានរឿងអាស្រូវ ឈ្លោះគ្នាក៏ដោយ។
ហើយ Mint Chalida ក៏មានភាពសប្បាយរីករាយ នៅពេលដែលបានចូលរួមធ្វើការ Surprise សុំរៀបការរបស់ Margie Rasri នៅអាមេរិក ហើយនាងក៏កំពុងតែគិតមានគម្រោង ធ្វើពិធីជប់លៀងលាភាពនៅលីវ ឱ្យមិត្តសម្លាញ់របស់ខ្លួនផងដែរ។
គួរឱ្យដឹងថា នៅក្នុងសង្គមសិល្បៈ តារាសម្តែង Margie Rasri មានមិត្តសម្លាញ់៣នាក់គឺនាង Mint Chalida នាង Kimberly និងនាង YaYa ដែលអ្នកទាំងបួនពិតជាស្រលាញ់រាប់អានគ្នាយ៉ាងខ្លាំង ប្រៀបដូចជាបងប្អូនបង្កើតដូច្នោះដែរ៕
ទស្សនារូបភាពខាងក្រោម៖








