ភ្នំពេញ៖ នៅថ្ងៃនេះ តារាសម្តែងស្រីជើងចាស់ នៅក្នុងពិភពសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍ បានចាប់ដៃគ្នា ថតសម្អាងការទាំងព្រឹកតែម្តង ដែលបានធ្វើឱ្យអ្នកគាំទ្រ អ្នកនាងមានភាពសប្បាយរីករាយយ៉ាងខ្លាំង។
ជាពិសេស ក៏មានអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសើរថា អ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់ នៅពេលស្លៀកសម្លៀកបំពាក់ក្នុងពិធីមង្គលការដូច្នេះ។
មិនតែប៉ុណ្ណោះពួកគេក៏បានជូនពរឱ្យតារាសម្តែងល្បីឈ្មោះអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាគូស្នេហ៍ ឆាប់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕
តោះចង់ដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ថតសម្អាងការសមជាមួយគ្នាខ្លាំងប៉ុណ្ណានោះ យើងមកទស្សនាវីដេអូ Live នៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅព្រឹកនេះទាំងអស់គ្នា៖

