ភ្នំពេញ៖ តួឯកស្រីក្នុងរឿង«ពស់កេងកង» កញ្ញា ដួង ម៉ានិច ជាតារាម្នាក់ ដែលមានទេពកោសល្យក្នុងការសម្ដែងខ្ពស់ មិនថាជាតួអង្គកាច ស៊ិចស៊ី ឬកម្សត់ គឺនាងបានធ្វើបានទាំងអស់។
ទីផ្សារការងាររបស់ ម៉ានិច សព្វថ្ងៃកំពុងតែមមាញឹក ដោយមានផលិតកម្មជាច្រើនទាក់ទងកញ្ញាឲ្យថត។ អ្វីដែលកាន់តែធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះ ម៉ានិច អាចបត់បែនការសម្ដែង របស់ខ្លួនគ្រប់ស្ថានភាព។
តែម្ដងនេះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញសម្រស់ខ្លួនក្នុងឈុតកូនក្រមុំ ហាក់ប្លែកខុសសព្វដង ជាមួយស្នាមញញឹម យ៉ាងស្រស់ស្អាត ក្នុងឈុតកូនក្រមុំប្រៀបដូចព្រះនាង៕
ចង់ដឹង ម៉ានិច ស្រស់ស្អាតយ៉ាងណា ក្នុងឈុតកូនក្រមុំមួយនេះ ទស្សនាវីដេអូទាំងអស់គ្នា!



