ភ្នំពេញ៖ ពិធីការិនី ចាស់វស្សា អ្នកនាង យុគ ចិន្ដា បានឆ្លៀតពេលវេលាទៅផ្ដិតយកកម្រងរូបភាពជាច្រើនសន្លឹក ដើម្បីរំលឹកពីអតីតកាល។
តាមរយៈគណនីហ្វេសប៊ុករបស់ អ្នកនាងយុគ ចិន្តា ដែលបានចែកចាញនូវរូបភាពស្អាតៗជាច្រើន បានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាមួយស្ទីលមួយនេះជាខ្លាំង ព្រោះតែសម្រស់របស់អ្នកនាង ហាក់ស្រស់ស្អាត ប្លែកខ្លាំងខុសសព្វដង។
កម្ររូបភាពទាំងនោះ បានរលឹកដល់ អារម្មណ៍អ្នកទស្សនាឲ្យនឹកឃើញពីអតីតកាលដែលបានកន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ។ គួរបញ្ជាក់ផងដែរថា អ្នកនាង យុគ ចិន្ដា បានទៅផ្ដិតយកទិដ្ឋភាពទាំងនោះ នៅអាគារប៊ូឌីញ មុនពេលអគារទាំងមូលត្រូវវាយកម្ទេចចោល៕
តោះមើលសម្រស់របស់ អ្នកនាង យុគ ចិន្តាទាំងអស់គ្នា៖








