ថៃ៖ កំពូលតារាសម្តែងស្រីថៃ ជាប់ចំណាត់ថ្នាក់លេខ១ នាង Aum Patcharapa បានធ្វើឱ្យអ្នកគាំទ្រស្គាល់ច្បាស់ និងកោតសរសើរនាងថា ជាតារាស្រីមួយដួង ដែលមានសម្រស់ស្រស់ស្អាតមិនចាស់ទៅតាមវ័យរបស់ខ្លួនសោះ។
នរណាដែលមិនសរសើរពីសម្រស់ របស់តារាស្រីរូបនេះដែរថា ទោះបីជាមានអាយុច្រើនពិតមែន តែនៅស្អាតចាញ់ក្មេងនោះទេ។ ពិសេស គឺស្បែកមុខរបស់នាង មិនយារធ្លាក់ទៅតាមអាយុនោះទេ គឺនៅតែមានសភាពស្រស់ស្អាតដដែល។
ប៉ុន្តែអ្នកគាំទ្រ ក៏ប្រហែលជាភ្ញាក់ស្មារតីបន្តិចហើយ នៅពេលដែលបានឃើញសម្រស់ពិតរបស់តារាសម្តែងស្រី Aum Patcharapa ក្នុងរូបភាពប៉ុន្មានសន្លឹកនេះ។
រូបភាពមិនបានផាត់មុខរបស់តារាស្រី Aum Patcharapa បានបង្ហាញនូវស្នាមជ្រីវជ្រួញ និងផ្ទៃមុខធម្មជាតិរបស់នាងពិតៗ៕
ទស្សនារូបភាពរបស់នាង Aum Patcharapa ខាងក្រោមនេះហើយ ទើបដឹងថាសម្រស់របស់នាងនាពេលបច្ចុប្បន្ននេះចាស់កម្រិតណា៖





