បទ «នឹកមនុស្សម្នាក់» របស់ នី រតនា ចេញ FULL MV ហើយ! (មានវីដេអូ)


(ភ្នំពេញ)៖ បទចម្រៀងដែលមានចំណងជើងថា «នឹកមនុស្សម្នាក់» ដែលបកស្រាយដោយ នី រតនា បានចេញ FULL MV ហើយ ខណៈដែលមានមហាជនជាច្រើន បានផ្ទុះការគាំទ្រចម្រៀងមួយនេះ ដោយសារតែមាន MV ល្អមើលរួមផ្សំទាំង ទឹកដមសំនៀងដ៏ពីរោះរណ្ដំ របស់តារាពន្លកថ្មី នី រតនា ផងនោះ។
បទនេះផងដែរ មាននៅក្នុងផលិតកម្មហង្សមាស ជាស្នាដៃនិព្ធទំនុកច្រៀងដោយ លី ស៊ីនហួន, និពន្ធបទភ្លេងដោយ សាន់ សុវណ្ណឌីន និងចម្រៀងដោយលោក នី រតនា។
«អារម្មណ៍នឹកពេល ដែលដៃគូចាកចេញពីយើងទៅឆ្ងាយ ពិតជាពិបាកចាំ តែសង្ឃឹមថាគេនឹកយើងវិញដូចគ្នា! » នេះជាអត្ថន័យ និងខ្លឹមសារសំខាន់ៗនៅក្នុងបទចម្រៀង។
តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា MV ល្អទស្សនាដល់កម្រិតណា សូមតាមដានជាមួយ Khmer Talking ទាំងអស់គ្នា!
នី រតនា
នី រតនា

Share this

Related Posts

Previous
Next Post »