នារីៗយើង បើចង់ទៅវះកាត់កែដើមទ្រូងនៅកូរ៉េ ដឹងថាត្រូវចំណាយអស់ប៉ុន្មានអត់?


កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក ហើយក៏ជាកន្លែងដែលមិត្តនារីៗប្រាថ្នាចង់ទៅផងដែរ។
ទីក្រុងសេអ៊ូលប្រជុំទៅដោយកន្លែងវះកាត់កែសម្ផស្ស ដែលមានប្រសិទ្ធភាពខ្ពស់ និងអាចបំពេញចិត្តអតិថិជន បានគ្រប់តម្រូវការ យ៉ាងល្អឥតខ្ចោះផងដែរ។ បន្ថែមពីនេះ ក៏មានមនុស្សមិនតិចនាក់នោះទេ ដែលបានទៅកែសម្ផស្ស នៅប្រទេសកូរ៉េ។ ប៉ុន្តែការជ្រើសរើស មកកែសម្ផស្សនៅទៅទីនេះ ក៏មិនមែនថោកប៉ុន្មាននោះដែរ។
ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក
ទីក្រុងសេអ៊ូល អាចនិយាយបានថាគឺជាទីក្រុងមួយដែល សម្បូរទៅដោយកន្លែងវះកាត់កែសម្ផស្សច្រើនបំផុតមួយ នៅលើពិភពលោក
យ៉ាងណាមិញ បើយោងតាមប្រភពមួយ បានឲ្យដឹងថា គ្លីនិកកែសម្ផស្សនៅកូរ៉េ ស្ទើរតែពាក់កណ្តាលទៅហើយ ដោយពួកគេបានគិតថ្លៃកែសម្ផស្សពីជនបរទេស ថ្លៃជាង២ដង ធៀបទៅនឹងប្រជាជនកូរ៉េផ្ទាល់។
មុខមុនកែសម្ផស្ស និងក្រោយកែសម្ផស្ស
តួយ៉ាង បើអ្នកចង់វះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន សម្រាប់ប្រជាជនកូរ៉េចំណាយអស់ ៥,៨៧០ដុល្លារ ដោយឡែកសម្រាប់ជនជាតិផ្សេង (បរទេស ឬក៏ជនជាតិអាស៊ី មិនមែនជា ជនជាតិកូរ៉េ)  ត្រូវចំណាយគុណនឹង២ ពោលគឺត្រូវចំណាយអស់ ១មឺុនដុល្លារឯណោះ។
មុនកែដើមទ្រូង និងក្រោយកែដើមទ្រូង
សម្រាប់តម្លៃគុណនឹង២ ទៅលើអតិថិជនក្រៅស្រុកនេះ គឺខាងកែសម្ផស្សបានប្រាប់ឲ្យដឹងថា គឺដោយសារតែបានរួមបញ្ចូលទាំង សេវាកម្មស្នាក់នៅអំឡុងពេលព្យាបាល ជួលអ្នកបកប្រែ និងប្រើពេលវេលាច្រើនក្នុងការមើលថែផងដែរ
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?  
មុខក្រោយពីវះកាត់ថ្មីៗ


មុខមុនកែសម្ផស្ស និងក្រោយកែសម្ផស្ស

Share this

Related Posts

Previous
Next Post »