ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា តែងតែត្រូវគេសរសើរ ពីចរិតរបស់កញ្ញា ដែលជាតារាម្នាក់ រួសរាយ និង មិនចេះប្រកាន់ខ្លួន។ មិនតែប៉ុណ្ណោះ រូបនាង ក៏តែង បង្ហាញក្តីស្រលាញ់ និងភាពយកចិត្តទុកដាក់ ជាមួយនឹង តារារួមផលិតកម្ម ផងដែរ បើទោះបី តារានោះ ជាតារាទើបប្រឡូកសិល្បៈក៏ដោយ។
កាលពីមួយម៉ោងមុននេះ តារាចម្រៀង វី ឌីណែត បានបង្ហោះវីដេអូខ្លី តែមានអត្ថន័យជ្រាលជ្រៅ ដែលឃើញ កញ្ញា សុគន្ធកញ្ញា ជួយរៀបចំកន្សែងពានា ឲ្យនាង ដើម្បី មើលទៅឲ្យសាកសមជាមួយនឹង អាវប៉ាក់។
ក្នុងនោះ កញ្ញា វី ឌីណែត បានសរសេរថា «Background ដូចមិនសូវជាល្អទេតែអត់សំខាន់អ្វីដែលសំខាន់គឺ Idolអូនចិត្តល្អអរគុណដែលបានជួយអូនណាidol ហើយបើល្អម្លឹងៗមិនអោយគេស្រលាញ់មិចហា»។
ទាំងនេះ មិនមែនជាការសម្តែង តែជាទឹកចិត្ត និងទង្វើដ៏ល្អ របស់កញ្ញា សុគន្ធកញ្ញា ទៅលើតារារួមផលិតកម្ម ដូចជា កញ្ញា វី ឌីណែត៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?
តោះទស្សនាវីដេអូទាំងអស់គ្នា៖

