ភ្នំពេញ៖ តារាចម្រៀងប្រុស សុខ រក្សា កំពុងតែមានទុក្ខជាទម្ងន់ ដែលពេលនេះ ម្តាយរបស់លោក បានស្លាប់ចោលលោកហើយ។
នេះបើយោងតាមការបង្ហោះសារ កាលពីព្រឹកមិញ ដែលតារាប្រុសរូបនេះ បានអះអាងថា ម្តាយរបស់លោក បានស្លាប់ពិតមែន បើទោះបីជា មានបងប្អូនខ្មែរ បានមកផ្តល់ឈាម ឲ្យម្តាយលោក ក៏ដោយ។
ក្នុងនោះ រូបលោកបានសរសេរថា «ខ្ញុំសូមថ្លែងអំណរគុណ បងប្អូនមិត្តភក្តិទាំងអស់គ្នាដែលបាន ជួយមកផ្តល់ឈាម និង បារម្មណ៍ អំពីអ្នកម្តាយរបស់ខ្ញុំ ប៉ុន្តែពេលនេះអ្នកម្តាយខ្ញុំគាត់ទៅចោលខ្ញុំរហូតហើយ ខ្ញុំកំពុងរៀបចំយកគាត់ទៅធ្វើបុណ្យនៅខេត្តបាត់ដំបងហើយ សូមឲ្យអ្នកម្តាយរបស់បានទៅកាន់ឋានសួគ៌ និង ឋានសុខ RIP»៕



