ភ្នំុពេញ៖ តារាកំប្លែងស្រី ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ស្រីលាភ ពេលនេះ កំពុងតែពរពោះកូនហើយ ប៉ុន្តែអ្វីកាន់តែពិសេសនោះ គឺជាកូនភ្លោះទៀតផង។
បើយោងតាមការបង្ហោះរូប និងការឆ្លើយឆ្លងរបស់នាង ជាមួយនឹងអ្នកលេងបណ្តាញសង្គម បានឲ្យដឹងថា នាងមានផ្ទៃពោះ បាន៤ខែមកហើយ ដែលជាកូនភ្លោះស្រី។
ប៉ុន្តែទោះបីជាស្រីលាភ ទម្លាយនូវរឿងមានផ្ទៃពោះក៏ដោយ ក៏អ្នកគាំទ្រ នៅតែមិនដឹងថា ឪពុកកូនភ្លោះ ជាអ្នកណានោះទេ ដូច្នេះមានតែតាមដាន បន្តទៀតនៅពេលក្រោយ។
សូមចូលរួមត្រេកអរផង ទៅកាន់តារាកំប្លែង ស្រីលាភ ដែលជិតនឹងក្លាយជាអ្នកម្តាយគេ ក្នុងពេលឆាប់ៗនេះ៕



