ថៃ៖ ជីវិតរបស់មនុស្សពិតជាមើលមិនឃើញនោះទេ ដូចជា ជីវិតរបស់ តារាស្រី Noey Chotika ក្រោយពីនាង រៀបការមក រូបនាង ប្រៀបដូចជា ព្រះនាងរស់នៅក្នុងផ្ទះដ៏ស្កឹមស្កៃ ជាមួយនឹងទ្រព្យសម្បត្តិសន្ធឹកសន្ធាប់។
អ្វីដែលកាន់តែពិសេសទៀត ពេលនេះ នាងក៏កំពុងតែពរពោះកូនដំបូង ដែលធ្វើឲ្យ ស្វាមី កាន់តែយកចិត្ត និងស្រលាញ់នាងលើសមុនទៅទៀត។
កាលពីយប់មិញ ជាខួបកំណើត របស់Noey ដែលជារឿយៗ ស្វាមីរបស់នាង តែងជ្រើសរើស នៅទីកន្លែងស្អាតៗ តែសម្រាប់ឆ្នាំនេះ គឺលោក បានរៀបចំឲ្យនាង នៅផ្ទះវិញម្តង ដែលបរិយាកាស សប្បាយរីករាយ មិនចាញ់ នៅខាងក្រៅប៉ុន្មានឡើយ។
ចំពោះទិដ្ឋភាព និងការស្លៀកពាក់ របស់អ្នកចូលរួម ក៏មិនខុសពី ឆ្នាំមុនៗផងដែរ គឺអ្នកចូលរួម តែងតែស្លៀកឈុតពណ៌.ស ជានិច្ច ដោយសារតែម្ចាស់កម្មវិធី ស្រលាញ់ពណ៌.ស។
ក្នុងនោះដែរ ក៏មានបណ្តាអ្នកគាំទ្រ បានសរសើរ ទៅលើវាសនា របស់Noey ដែលមានស្វាមី ស្រលាញ់ និងរៀបចំថ្ងៃកំណើត ឲ្យនាងជារៀងរាល់ឆ្នាំ ទោះបីជាពេលនេះ នាងជិតនឹងក្លាយជាអ្នកម្តាយគេក៏ដោយ ក៏ស្វាមីនាង នៅតែស្រលាញ់នាងដូចគ្រាដើមផងដែរ៕
តោះទៅមើលទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់នាងទាំងអស់គ្នា៖







