ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងនាថ្ងៃទី១១ កក្កដា នេះថា ករណីសង្ស័យប្លន់ប្រដាប់អាវុធយកម៉ូតូបានសម្រេច ដោយត្រូវឃាតករបាញ់សម្លាប់បុរសគួរជេរម៉ូតូ២នាក់ស្លាប់លើផ្លូវនោះ ត្រូវកម្លាំងនគរបាលស្នងការខេត្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោម២នាក់ ក្រោយកើតហេតុបានជាង២ម៉ោង កាលពីថ្ងៃទី១០ កក្កដា ស្ថិតត្រង់ចំណុចក្បាលអាងសំរោង ក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះយ៉ិន សារ៉េន អាយុ៦៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រះពន្លា ឃុំរោងស្រែ ស្រុកថ្មគោល ខេត្តបាត់ដំបង និងម្នាក់ទៀតកំពុងគេចខ្លួន ឈ្មោះអូន សៅ (ដែលត្រូវជាក្មួយប្រុសរបស់ជនសង្ស័យរូបនេះ) ។ពាក់ព័ន្ធករណីបាញ់ប្លន់កាលពីម្សិលមិញនេះ ត្រូវជនសង្ស័យឆ្លើយសារភាពថា រូបគេបានស្គាល់គ្នាជាមួយបុរសគួកជេរទាំង២នាក់ ដោយខ្លួនបានរៀបគម្រោង ល្បួងហៅមកដល់ចំណុចកើតហេតុ ក៏បាញ់យកម៉ូតូតែម្តង ។ ជននេះបានសារភាពទៀតថា ចំពោះវត្ថុតាងទាំងម៉ូតូនិងកាំភ្លើង ត្រូវបានក្មួយប្រុសឈ្មោះអូន សៅ យកទៅជាមួយទាំងអស់ ។ ទោះបីជាយ៉ាងណា កម្លាំងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនម្នាក់ទៀត ដើម្បីផ្តន្ទាទោសឱ្យខាងតែបាន ។ គួររំលឹកថា សាហាវ...! បាញ់សម្លាប់២នាក់គ្មានញញើតដៃសោះ
នេះហើយ... អ្នកបាញ់សម្លាប់បុរសគួកជេរ២នាក់ម្សិលមិញ