តារាចម្រៀងច្រៀងភាសាចិន កើតជំងឺមហារីកច្រមុះ និងដុះដុំសាច់នៅឆ្អឹងកងក (មានវីដេអូ)


ភ្នំពេញ៖ នាពេលថ្មីៗនេះបានឲ្យដឹងថា តារាចំរៀង ច្រៀងភាសាចិនដែលមានឈ្មោះថា ពៅ ចិន្តា បានកើតជំងឺមហារីកច្រមុះ និងដុះដុំសាច់នៅឆ្អឹងកងក ដែលកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមិត្ដភាពសូវៀត ក្រោមការមើលថែយកចិត្ដទុកដាក់ពីសំណាក់គ្រូពេទ្យ។
នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ» អាណត្តិទី៥ បានទៅសួរសុខទុក្ខកញ្ញា ពៅ ចិន្តា ទៅដល់មន្ទីរពេទ្យ​ជាមួយនឹង មិត្ដអ្នកសិល្បៈផ្សេងទៀត។ នេះបើតាមការសាកសួរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទៅកាន់ កញ្ញា ពៅ ចិន្តា បានឲ្យដឹងពីអាការជំងឺនាងថា នាងមានដុះដុំសាច់រយៈពេល ៤ឆ្នាំមកហើយ តែនាងពុំដឹងខ្លួននោះទេ ដែលដំបូងឡើងឈឺកញ្ចឹងក និងវាបានរាលដាលឡើងរហូតដល់ក្បាល ហើយនាងតែងតែលេបថ្នាំបំបាត់ការឈឺចាប់។....
ចង់ដឹងច្បាស់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ដែលអ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមអ្នកសិល្បៈបានសាកសួរនាងដោយផ្ទាល់៖
គួរបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា បានពាំនាំនូវគ្រឿងឧប​ភោគ​ប​រិភោគ និងថវិកាមួយចំនួន ដែលទទួលបានពីសប្បុរជនមកជូនដល់កញ្ញា ពៅ ចិន្តា ដែលនាងពិតជាមានក្ដីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការឧបត្ថម្ភនេះ។
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកសិល្បៈ ទៅសួរសុខទុក្ខកញ្ញា ពៅ ចិន្តា
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកសិល្បៈ ទៅសួរសុខទុក្ខកញ្ញា ពៅ ចិន្តា
គ្រឿងឧប​ភោគ​ប​រិភោគ
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកសិល្បៈ ទៅសួរសុខទុក្ខកញ្ញា ពៅ ចិន្តា
ខាងក្រោមជាបទចម្រៀងចិន ដែលច្រៀងឡើងដោយកញ្ញា ពៅ ចិន្តា និងបានបង្ហោះឡើងនៅក្នុងយូធូបកាលពីឆ្នាំ ២០១៥៖

Share this

Related Posts

Previous
Next Post »