ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសួនច្បារខាងជើងស្ទឹង ខាងកើតស្ពានចម្ងាយ៤០ម៉េត្រ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន មានករណីហិង្សាដោយចេតនា វាយ និងកាប់ឲ្យរងរបួសលើជនរងគ្រោះឈ្មោះ តេង វិធូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្លុកឈើទាល សង្កាត់សុពរ័ទេព ក្រុងច្បារមនរងរបួសដៃទាំងសងខាង និងក្បាលបញ្ជូនទៅពេទព្រះសង្ឃភ្នំពេញ និងវាយម៉ូតូម៉ាក MSX ខូចខាត ។
ខណៈដែលជនរងគ្រោះ និងមិត្តស្រីរបស់គេមានឈ្មោះ ផាត ស្រីរដ្ឋ (ហៅ និច) អាយុ១៧ឆ្នាំ មានទីលំនៅភូមិលង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង កំពុងអង្គុយនៅលើបង់ចំណុចកើតហេតុខាងលើ ។ ក៍មានក្រុមជនសង្សយ័ មករករឿង ព្រមទាំងកាប់ និងវាយ ធ្វើឲ្យជនរងគ្រោះទាំងពីរនាក់ ។
ករណីកំពុងធ្វើការស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធី ។ រហូតមកដល់រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ នេះបើតាមការបង្ហើបប្រាប់ពីនគរបាលខេត្ត ។



