ដើម្បីរឿងមួយនេះ គៀត សុវណ្ណាឡាង ខំតស៊ូលំបាកទាំងកណ្តាលថ្ងៃក្តៅ!


ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង និងជាតារាសម្តែង កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជនលួចសរសើរពីទឹកចិត្តរបស់នាងជាខ្លាំង ដោយនាងបានធ្វើកិច្ចការសង្គម ជួយដល់លោកយាយចាស់ជរា វ័យ៧២ឆ្នាំ ដែលកំពុងតែក្រលំបាក នៅក្នុងសហគមន៍មួយ នៃខេត្តកំពង់ឆ្នាំង។
គៀត សុវណ្ណាឡាង និងមិត្តភក្តិ នាំយកថវិកាដែលបានប្រមូលគ្នា ព្រមជាមួយនឹងគ្រឿងឧបភោគមួយចំនួន មកប្រគល់ជូនលោកយាយដល់ក្នុងភូមិ
ជាការពិតណាស់ បើទោះបីជាអាកាសធាតុក្តៅហែងខ្លាំង ខុសប្លែកពីទីក្រុងយ៉ាងណាក្តី ប៉ុន្តែកញ្ញាគៀត សុវណ្ណាឡាង និងមិត្តភក្តិជាច្រើនរបស់នាង ក៏នៅតែខំពុះពារ នាំយកថវិកាដែលបានប្រមូលគ្នា ព្រមជាមួយនឹងគ្រឿងឧបភោគមួយចំនួន មកប្រគល់ជូនលោកយាយដល់ក្នុងភូមិ ឲ្យទាល់តែបាន។
គៀត សុវណ្ណាឡាង និងមិត្តភក្តិ នាំយកថវិកាដែលបានប្រមូលគ្នា ព្រមជាមួយនឹងគ្រឿងឧបភោគមួយចំនួន មកប្រគល់ជូនលោកយាយដល់ក្នុងភូមិ
លើសពីនេះ ពួកគេថែមទាំងបានសាងសង់ផ្ទះសមល្មមមួយ សម្រាប់ឲ្យលោកយាយរស់នៅបានស្រួលថែមទៀតផង ដែលទាំងនេះគឺជាទឹកចិត្តដ៏គួរឲ្យកោតសរសើរ និងជាគំរូដ៏ល្អមួយសម្រាប់សង្គម ព្រោះថាក្រៅពីសម្រាកលំហែពីការងារ យើងគួរតែអាចឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការងារដែលមានប្រយោជន៍ដល់សង្គម ដូចជាតារាទាំងនេះផងដែរ៕
សាងសង់ផ្ទះសមល្មមមួយ សម្រាប់ឲ្យលោកយាយ
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម នៅកណ្តាលថ្ងៃក្តៅ
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម
គៀត សុវណ្ណាឡាង និងមិត្តភក្តិ ធ្វើកិច្ចការសង្គម

Share this

Related Posts

Previous
Next Post »