តើពិតទេ ដែល Cris និង Bie ឈ្លោះគ្នា បែកផ្សែងនៅក្នុងកម្មវិធី The Face Thailand ? (មានវីដេអូ)


ថៃ៖ កម្មវិធីប្រកួតប្រជែង The Face Thailand គឺជាកម្មវិធីមួយដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
នៅក្នុងនោះដែរ តារាស្រីជើងចាស់ចំនួន៣រូបនៅក្នុងវិស័យសិល្បៈគឺអ្នកនាង Cris និងអ្នកនាង Bie និងអ្នកនាង lukket ត្រូវបានជ្រើសរើសឱ្យក្លាយខ្លួនជាគ្រូបង្វឹកបេក្ខនារី ដែលបានចូលខ្លួនមកប្រកួតប្រជែងមួយនេះ។
ទន្ទឹមនឹងនេះ គេឃើញនៅក្នុងវគ្គមួយ ដែលតម្រូវឱ្យកូនក្រុមរបស់អ្នកនាង Cris និងអ្នកនាង lukket ត្រូវមកស្តាប់លទ្ធផលនៃការសម្រេចចិត្តពីអ្នកនាង Bie ថាអ្នកដែលមានសមត្ថភាពនឹងត្រូវនៅ ហើយមានម្នាក់ទៀតត្រូវចាកចេញ។
ពេលនោះដែរអ្នកនាង Cris ក៏បានចេញមុខមកការពារកូនក្រុម និងមានបំណងចង់ឱ្យកូនក្រុមនាងនៅបន្ត ព្រោះនាងយល់ថាកូនក្រុមខ្លួនជាមនុស្សមានសមត្ថភាព។ 
ប៉ុន្តែការតវ៉ានេះក៏ត្រូវបានគ្រូបង្វឹកនាង Bie ប្រៀបធៀបថា កម្មវិធីនេះប្រៀបដូចជាហ្គេមមួយ ហើយគ្រូបង្វឹកគឺជាអ្នកលេងហ្គេម ចំណែកឯបេក្ខនារីគឺប្រៀបដូចជាតួសំខាន់យ៉ាងខ្លាំងនៅក្នុងល្បែងនេះ បើអ្នកលេងហ្គេមមិនពូកែ ល្បែងនេះគឺត្រូវចាញ់ ប្រៀបដូចជាបេក្ខនារី ដែលបានដើរចេញម្តងម្នាក់ៗយ៉ាងដូច្នេះ។
នេះគឺប្រៀបដូចជាការស្តីបន្ទោស និងបង្អាប់ដល់សមត្ថភាពគ្រូបង្វឹកនាង Cris យ៉ាងខ្លាំង ​ហើយ Cris ក៏បានបង្ហូរទឹកភ្នែកផងដែរ។ 
ការប្រកែកគ្នារបស់គ្រូបង្វឹកទាំងពីរនេះ គឺពិតជាបានធ្វើឱ្យអ្នកទស្សនាយល់ថា នេះគឺជាការឈ្លោះប្រកែកគ្នាយ៉ាងពិតប្រាកដណាស់ ហាក់ដូចជាពិតៗមិនមែនជាការសម្តែង។ ប៉ុន្តែលទ្ធផលចេញមកគឺអ្នកនាង Bie ផ្តល់ឱកាសឱ្យកូនក្រុម Cris នៅបន្ត។
ប៉ុន្តែគ្រូបង្វឹក Bie និយាយថា ការងារគឺការងារ ហើយរឿងផ្ទាល់ខ្លួនគឺជារឿងផ្ទាល់ខ្លួន ចប់គឺចប់ នៅត្រង់នេះ។ សម្តីនេះគឺបង្ហាញថានាងមិនមែនជាមនុស្សចង់គំនុំអ្វីនោះទេ៕
ទស្សនាវីដេអូរបស់ពួកគេដូចខាងក្រោមនេះ៖ 
គ្រូបង្វឹក Bie
គ្រូបង្វឹក Cris

Share this

Related Posts

Previous
Next Post »