ភ្នំពេញ៖ ទស្សនិកជនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយថា រឿងវិកលចរិត ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺ Trailer រឿងវិកលចរិត ជាភាសាថៃបានចេញជាផ្លូវការហើយ។
គួរឲ្្យដឹងថា នេះជាឱកាសចុងក្រោយហើយ សម្រាប់ប្រជាជនខ្មែរចំពោះការផ្តល់កម្លាំងចិត្ត និងគាំទ្រដល់ផលិតករខ្មែរម្នាក់ដែលមានស្នាដៃជាអន្តរជាតិ ដើម្បីឲ្យគាត់បានបន្តធ្វើស្នាដៃល្អៗនាំកិត្តិយសជូនជាតិ ហើយនឹងសង្ឃឹមថា ចាប់ពីថ្ងៃទី៣ ខែសីហា នេះ នឹងមានអ្នកទស្សនាយ៉ាងច្រើនកុះករ។
សូមជួយចែកចាយវីដេអូនេះ ដើម្បីទៅដល់បងប្អូនខ្មែរនៅប្រទេសថៃ និងឡាវផងដែរ ទៅទស្សនារឿងនេះទាំងអស់គ្នា!



