ថៃ៖ កាលពីថ្ងៃទី៩ខែកក្កដាកន្លងទៅនេះ តារាសម្តែងប្រុសជើងចាស់របស់ថៃ ដែលទស្សនិកមួយចំនួន តែងតែបានស្គាល់ថា គឺជាតួអង្គ តាអ៊ិន នៅក្នុងរឿងភាគដ៏ល្បីល្បាញ បានទទួលមរណភាពហើយ។
ការស្លាប់របស់លោក ពិតជាបន្សល់ទុកនូវភាពសោកស្តាយ និងក្តីអាល័យយ៉ាងខ្លាំងពីក្រុមគ្រួសារ ជាពិសេសគឺតារាសម្តែងលោក Sornram Theappitak ដែលត្រូវជាកូនប្រុសកំពុងមានទុក្ខជាទម្ងន់ ដោយសារតែឪពុកបានចាកចេញទៅ ដោយគ្មានថ្ងៃវិលត្រឡប់មកវិញនោះឡើយ។
ទន្ទឹមនឹងនេះក៏មានតារាប្រុសស្រីជាច្រើន បានចូលរួមរំលែកទុក្ខនេះ យ៉ាងច្រើនកុះករ។
គួរឱ្យដឹងផងដែរថា លោកបានស្លាប់នៅក្នុងអាយុ៧៨ឆ្នាំដោយសារតែជំងឺសរសៃឈាម នៅក្នុងខួរក្បាល។ តាមការឱ្យដឹងពីសារព័ត៌មាន នៅក្នុងស្រុកថា លោកបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោមការមើលថែ និង យកចិត្តទុកដាក់យ៉ាងដិតដល់ ខ្លាំងមែនទែនពីលោក Sornram ដែលបំពេញភារកិច្ចជាកូនអស់រយៈពេលជាយូរមកហើយ។
មកទល់ពេលនេះសព របស់លោកតាអ៊ិន បានតម្កល់ទុក សម្រាប់ធ្វើពិធីបុណ្យតាមប្រពៃណីហើយ ក្រោមបរិយាកាសសោកស្តាយយ៉ាងក្រៃលែងពីក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈជាច្រើនផ្សេងទៀត៕
ទស្សនារូបភាពខាងក្រោម៖








