ញាក់សាច់ តារាប្រុសសង្ហា Yunho បញ្ចេញក្បាច់រាំសាហាវពេក រហូតដល់…….! (មានវីដេអូ)



កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុសរូបសង្ហា សមាជិកក្រុមចម្រៀង TVXQ លោក Yunho ក្រោយពីចូលបម្រើកងទ័ពអស់មួយរយៈពេលធំមក ថ្មីៗនេះលោកក៏ បានមកសម្តែងនៅលើឆាកតន្រ្តីជាថ្មីម្តងទៀត ជាមួយនឹងបទដ៏ថ្មីរបស់លោក ចំណងជើងថា “Drop” នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ លើកពី៦របស់ផលិតកម្មយក្ស SMTOWN។
តារាប្រុសសង្ហា Yunhoបានត្រឡប់មកជាមួយបទ“Drop” នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំប្រចាំឆ្នាំ លើកពី៦របស់ SMTOWN
តួយ៉ាង អ្នកគាំទ្រមិនត្រឹមតែរំភើបខ្លាំង ក្នុងការវិលមកជាថ្មីរបស់Yunho តែមួយមុខនោះទេ ប៉ុន្តែគេសង្កេតឃើញក្បាច់រាំរបស់លោក រឹតតែសាហាវជាងមុនថែមទៀតផង។
តារាប្រុសសង្ហា Yunho
យ៉ាងណាមិញ ក្នុងអំឡុងពេលដែល តារាប្រុសសង្ហាYunho កំពុងតែសម្តែងបទ “Drop” នៅលើឆាក ក្នុងនោះអ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញថា គ្រាន់តែYunho សម្តែងក្បាច់រាំ បានពាក់កណ្តាលទី ខោរបស់លោក ក៏ស្រាប់តែរហែកថ្នេរ យ៉ាងវែង ឃើញដល់ខោក្នុង ពណ៌ក្រហមឆ្អិនឆ្អៅ។
Yunho រហែកខោពេលសម្តែងបានពាក់កណ្តាលទី
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន រឹតតែកោតសរសើរចំពោះលោកនោះ គឺថាបើទោះបីជាខណៈកំពុងសម្តែង រហូតដល់រហែកខោ នៅពាក់កណ្តាលទី យ៉ាងណាក្តី ប៉ុន្តែតារាចម្រៀងរូបនេះ នៅតែពុះពារសម្តែងក្បាច់រាំ ពោរពេញថាមពលដូចដើម ដូចមិនមែនរឿងអ្វីកើតឡើង រហូតការសម្តែងត្រូវបានបញ្ចប់ជាស្ថាពរតែម្តង៕
ដូចនេះ ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖
តារាប្រុសសង្ហា Yunho

Share this

Related Posts

Previous
Next Post »