កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាដឹងថា កូរ៉េគឺជាប្រទេសមួយដែលប្រមូលផ្តុំទៅដោយ ភាពស្រស់ស្អាត បើនិយាយឲ្យចំទៅគឺ សម្បូរទៅដោយស្រីស្អាតប្រុសសង្ហាតែម្តង។
ជាការពិតណាស់ ហើយថ្មីៗនេះផងដែរ ស្រីស្អាតវ័យក្មេងម្នាក់ ត្រូវបានគេជ្រើសរើស ជួសមុខមាត់ថ្មីនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ PR តំណាងឲ្យយោធានៃប្រទេសកូរ៉េខាងត្បូងទៀតផង។

យោធាស្រីស្រស់ស្អាតរូបនេះ មានឈ្មោះថា Cho Hanbyul វ័យ២៤ឆ្នាំ ត្រូវបានជ្រើសតាំងជាកងទ័ពចំណូលថ្មី ក្នុងចំណោមកងទ័ព NCOs ដែលភាគច្រើនសុទ្ធតែ បុរស ដោយមានតែយោធាស្រីបម្រើក្នុងជួរកងទ័ព ត្រឹមតែ២ទៅ៣នាក់តែប៉ុណ្ណោះ។
បន្ថែមពីនេះ កញ្ញា Cho Hanbyul ធ្លាប់បម្រើកាងារនៅក្នុង Health Promotion Center ដែលជាមន្ទីរពេទ្យ ពិនិត្យមើលរាងកាយរបស់ទាហ៊ាន។ ហើយបច្ចុប្បន្ននេះផងដែរ ស្រីស្អាតរូបនេះ ត្រូវបានគេថតរូបយកទៅដាក់បង្ហាញនៅលើផ្ទាំង Poster និងដាក់ក្របមុខនៅលើប្រតិទិនប្រចាំឆ្នាំផងដែរ។

មិនពិបាកមើលនោះទេ ថាហេតុអ្វីបានជានាងត្រូវបានគេជ្រើស ជាយោធាស្រីតំណាងឲ្យប្រទេសកូរ៉េ ពីព្រោះនាងមិនត្រឹមតែមានសមត្ថភាព និងភាពក្លាហានតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងមានសម្រស់ស្រស់ស្អាត មិនចាញ់តារាសម្តែងថែមទៀតផង។ លើសពីនេះ នៅពេលដែលនាងស្លៀកនូវឈុតកងទ័ពទៀតទៅ អាចនិយាយបានថាធ្វើឲ្យបុរសៗឈ្លក់វង្វេងតែម្តង៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសម្រស់របស់យោធាស្រីរូបនេះ?







